ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ទាប់ពីមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ ដល់ផ្លូវកោងចាប់ហ្វ្រាំងខ្លាំងពេក បណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រង៉ាង និងបណ្តាលឲ្យមនុស្ស២នាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ 188-189 ស្ថិតនៅក្នុងភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមប្រភពព័ត៌មាន គឺមុនដំបូងឡើយរថយន្តតូរីសម៉ាក SSANGYONG ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2AP-9959 បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅកំពត លុះដល់ចំណុចខាងលើផ្លូវកោង អ្នកបើកបរបានជាន់ហ្រ្វាំងភ្លាមៗបណ្ដាលឲ្យក្រឡាប់ផ្ងារជើងដោយខ្លួនឯងតែម្ដង និងបណ្តាលឲ្យមនុស្ស២នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅគ្លីនិកលិគឹមឌីវាលរេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍ហៅរថយន្តស្ទូច មកស្ទូចរថយន្តខាងលើចេញពីកន្លែងកើតហេតុ ដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍រំខានដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕
មតិយោបល់