ព័ត៌មានជាតិ

ស្ត្រីម្នាក់ ដើរសុខៗ ស្រាប់តែដួលដាច់ខ្យល់ស្លាប់ភ្លាមៗ

កណ្ដាល: កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីស្ត្រីម្នាក់ ដើរសុខៗ ស្រាប់តែដួលដាច់ខ្យល់ស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះ ខៀវ យ៉ាន ភេទស្រី អាយុ៥៦ឆ្នាំ មុខរបរ នៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រាសាទ គិតច្រើន តែងផឹកស្រាជាប្រចាំ មិនសូវហូបបាយទេ។ នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះ បានដើរចេញពីផ្ទះទៅហូបស្រានៅជិតភូមិ មិនឃើញដើរមកវិញនោះទេ ស្រាប់តែមានប្រជាពលរដ្ឋ ប្រទះឃើញជនរងគ្រោះ ដេកដួលបាត់មាត់បាត់.ក ក៏បានហៅអ្នកភូមិ ឲ្យមកជួយមើល តែជាអកុសល់ ជនរងគ្រ់បានស្លាប់បាត់ទៅហើយ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ច បានចុះត្រួតពិនិត្យ និងធ្វើកោសល់វិច័យសព សន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារខ្យល់គ រួចក៏ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់