កណ្ដាលៈ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង៣៥នាទីរសៀល មានករណីមនុស្សលង់ទឹកស្លាប់ ២នាក់ ស្ថិតនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ ភា ដូណា ភេទប្រុស អាយុ ១២ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។
២-ឈ្មោះ ភា តុលា ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិខ្មែរមុខរបរសិស្ស មានទីលំនៅភូមិឃុំកើតហេតុ។
អ្នកទាំង ២មានឪពុកឈ្មោះ កាង សុភា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងម្តាយឈ្មោះ ថា រតនា អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិឃុំកើតហេតុ។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់បងប្អូនបង្កើត បានទៅជួយរាវខ្ចៅម្ដាយនៅក្នុងអូរកែ នាវេលាម៉ោង ២និង៣៥នាទីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ រហូតដល់វេលាម៉ោង ៣និង១០នាទីរសៀល ម្ដាយក្រឡេករកមើលកូនៗ តែមិនឃើញ ក៏សង្ស័យថា កូនៗលង់ទឹក រួចឡើងគោកទៅហៅបងប្អូនឲ្យមកជួយរាវរក ទើបប្រទះឃើញសព នៅវេលាម៉ោង ៥និង១០នាទីល្ងាច ។
ករណីនេះ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចសហការជាមួយក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារលង់ទឹកបា្រកដមែន រួចក៏ប្រគល់សព ជូនឪពុកម្ដាយយកទៅធ្វើបុណ្យ៕
មតិយោបល់