ព័ត៌មានជាតិ

ភ្លៀងមួយមេលាយឡំនិងខ្យល់កន្ត្រាក់ នៅស្រុកសូទ្រនិគម បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៦ខ្នង និងរបួសមនុស្សម្នាក់

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង៤០នាទី មានករណីភ្លៀងខ្យល់កន្ត្រាក់ ១លើក បណ្ដាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២៦ខ្នង ក្នុងនោះ រលំទាំងស្រុង ២ខ្នង នៅឃុំខ្ចាស់ ប៉ះពាល់ស្រាល ២៤ខ្នង និងរបួសស្រាល មនុស្សម្នាក់ ភេទស្រី ៖

១.ឃុំដានរុន ប៉ះពាល់ស្រាលចំនួន ១៧ខ្នង ក្នុងនោះ
-ភូមិបេង ០២ខ្នង របើកដំបូល និងសំយ៉ាបស័ង្កសី ។
-ភូមិគោកចាន់ ០៧ខ្នង របើកដំបូលក្បឿង ស័ង្កសី និងបែកដំបូលសាលារៀនចំនួន ០៣សន្លឹកភីប្រូ ។
-ភូមិធ្នង់ ០១ខ្នង របើកដំបូលស័ង្កសី ១៥សន្លឹក ។
-ភូមិបន្ទាត់បោះ ០១ខ្នង របើកដំបូល ស័ង្កសី
-ភូមិវាល ០៦ខ្នង របើកដំបូលស័ង្កសី និងសាលារៀន ក្នុងនោះដួលទ្រេត ០១ខ្នង បណ្ដាលឱ្យរបួសបែកក្បាល ម្ចាស់ផ្ទះឈ្មោះ រ៉េម កង ភេទស្រី អាយុ ៦៥ឆ្នាំ ។

២.ឃុំកៀនសង្កែ ប៉ះពាល់ស្រាលចំនួន ០១ខ្នង នៅភូមិសាលាកកោះ របើកដំបូលផ្ទះស័ង្កសី ផ្ទះទំហំ ៦ x ៦ម៉ែត្រ ជញ្ជាំងស័ង្កសី ។

៣.ឃុំខ្ចាស់ ប៉ះពាល់ចំនួន ៨ខ្នង ក្នុងនោះរលំទាំងស្រុង ២ខ្នង, ប៉ះពាល់ស្រាល ៤ខ្នង, រោងស្តុបអំបិល ១ខ្នង, រោងចិញ្ចឹមសត្វទា ០១ខ្នង ៖
-ផ្ទះឈ្មោះ ផាត់ សំអាត ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិគោកសង្កែ ឃុំខ្ចាស់ ផ្ទះ ៤ x ៦ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី រលំទាំងស្រុង ។
-ផ្ទះឈ្មោះ គុជ ភេម ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិគោកសង្កែ ឃុំខ្ចាស់ ផ្ទះ៥ x ១២ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី រលំទាំងស្រុង ៕

មតិយោបល់