ព័ត៌មានជាតិ

រថយន្ត Rang Rover ប៉ះគ្នាជាមួយម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរចរណ៍មួយ រវាងរថយន្ត Rang Rover និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងមៀន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងមានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូប្រភេទសណ្តោងរ៉ឺម៉ក១គ្រឿង ពាក់ផ្លាកលេខ1AZ-8563 បើកបរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤។ ស្របពេលនោះ ក៏មានរថយន្តស៊េរី Rang Rover ពាក់ផ្លាកលេខ ភ្នំពេញ 2S-5868 បើកបរដោយស្រ្តីម្នាក់ ក្នុងទិសដៅពីលិចទៅកើត បានបើកឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែម៉ូតូខាងលើបុក បណ្តាលឲ្យអ្នកបើកម៉ូតូខ្លួនឯង រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង និងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់