ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចលុយ ៥លានរៀល ពីអ្នកលក់សាច់ជ្រូក

ភ្នំពេញ: នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២និង១០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការ
ដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែងពីបទលួច(លួចលុយចំនួន៥,០០០,០០០៛ ប្រាំលានរៀល) ប្រព្រឹត្តនៅចំណុចក្នុងផ្សារដើមគរ ផ្លូវលេខ២៣៥ ក្រុមទី១២ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ចេង វ៉ាន្នី ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់សាច់ជ្រូក ស្នាក់នៅផ្ទះ លេខ២៣០.២៣១ ផ្លូវ១៨C ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សែម សំបាន ហៅ បាន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនពិតប្រាកដ មានទី
កន្លែងកំណើត ភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

វត្ថុតាងចាប់យកមាន៖
-លុយខ្មែរចំនួន៥,០០០,០០០៛(ប្រាំលានរៀល)ជារបស់ជនរងគ្រោះដែលជនសង្ស័យលួចយកពីជនរងគ្រោះ សមត្ថកិច្ចបានធ្វើការប្រគល់ជូនជនរងគ្រោះឈ្មោះ ចេង វ៉ាន្នី វិញ តាមការស្នើសុំ ដោយមានការឯកភាពពីលោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់