សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៧ និង៣០នាទីព្រឹក កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយមន្ត្រី នៃមន្ទីរសុខាភិបាលខេត្ត បានចុះត្រួតពិនិត្យទីតាំងលក់ឱសថបំប៉នសុខភាព០១កន្លែង គ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិសាស្ត្រ ភូមិជ្រោយនាងនួន ឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចចម្រុះបានមានចំណាត់ការមួយចំនួន ៖
–ធ្វើកិច្ចសន្យាអប់រំណែនាំ មិនអនុញ្ញាតឲ្យផ្សព្វផ្សាយលក់ផលិតផល ឱសថ ឬអាហារបំប៉នសុខភាព ដែលគ្មានលិខិតអនុញ្ញាត ពីស្ថាប័នជំនាញនោះទេ ។
–ក្នុងករណីចង់ប្រកបអាជីវកម្មនេះត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវសិន ។
– បានដកហូតឱសថបំប៉នសុខភាពចំនួន០២មុខ ស្មើនឹង៥៩កំប៉ុង និង៤៨ប្រអប់ ។
ចំពោះវត្ថុតាងទាំងអស់ សមត្ថកិច្ច បានប្រគល់ឲ្យមន្រ្តីសុខាភិបាល ដើម្បីដុតកម្ទេចចោល ៕




មតិយោបល់