ព័ត៌មានជាតិ

ក្មេងប្រុសអាយុ ១ខួប ៣ខែ ដើរឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់ នៅស្រុកកៀនស្វាយ

កណ្តាល: នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៨និង៥៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយករណី
លើផ្លូវជាតិលេខ១ ចន្លោះKM២៧-២៨ ភូមិខ្សុំ ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានរថយន្ត ០១គ្រឿង ម៉ាក HYUNDAI SUPER ពណ៌ស.ខៀវ ពាក់ផ្លាក់លេខភ្នំពេញ 3E 9365 អ្នកបើកបរ រត់គេចខ្លួនបាត់ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកកូនក្មេងម្នាក់ឈ្មោះ រ៉ាន់ ដេវីត ភេទប្រុស អាយុ ០១ឆ្នាំ៣ខែ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តណ្តាល ដែលដើរឆ្លងថ្នល់ពីលិចទៅកើត
បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាចញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែករថយន្ត ០១គ្រឿង ត្រូវបានកម្លាំងប៉ុស្តិ៍យកមករក្សាទុករង់ចាំជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែង និងយកទៅរក្សាទុកជាភស្តុតាងតាមនីតិវិធី។

សន្និដ្ឋាន៖ ករណីនេះបណ្តាលមកពីអាណាព្យាបាលក្មេង ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្នបណ្តាលឲ្យក្មេងអាយុក្រោម ៥ឆ្នាំ ដើរតែម្នាក់ឯង
ចំណែកអ្នកបើកបររថយន្តបើកបរមិន មើលស្ថានភាព ផ្លូវមានឧបសគ្គ៕

មតិយោបល់