ព័ត៌មានជាតិ

បុរសម្នាក់ត្រូវកម្មករហាងនំដូចគ្នា យកញញួរវាយក្បាលរងរបួសធ្ងន់រហូតដល់ស្លាប់

ភ្នំពេញៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ជា​កម្មករ​ហាង​នំ​ម្នាក់​ ត្រូវ​កម្មករ​ហាង​នំ​ដូច​គ្នា​ យក​ញញួរ​មក​វាយ​ក្បាល​បណ្តាល​ឲ្យ​រង​របួសធ្ងន់​រហូត​ដល់​ស្លាប់​ ចោល​ កូនប្រុស​ដែល​កំពុង​ពរ​នៅ​ដៃ​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ០៧​និង​៥៨​នាទី​ ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២០​ នៅ​ចំណុច​ហាង​លក់​នំ​យីហោ​ផ្ទះ​នំ​ខេ​ក​ ទីតាំង​លេខ​៧៥២​ ផ្លូវជាតិ​លេខ​៥​ ភូមិ​ក្រោលគោ​ សង្កាត់​គីឡូម៉ែត្រ​៦​ ខណ្ឌ​ឬ​ស្សី​កែវ​។​

​ជនសង្ស័យ​ឈ្មោះ​ ផល​ បញ្ញា​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​ហាង​នំ​ ទីលំនៅ​ភូមិ​កោះ​រះ​ ឃុំ​កោះ​រះ​លើ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ (​រត់គេច​ខ្លួន​)​។​

​សាកសព​ឈ្មោះ​ ហន​ ចាន់​រស្មី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ មុខរបរ​កម្មករ​ហាង​នំ​ ទីលំនៅ​ភូមិ​អណ្តូងទឹក​ ឃុំ​អណ្តូងទឹក​ ស្រុក​បុ​ទុម​សាគរ​ ខេត្តកោះកុង​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។​
​ស្លាកស្នាម​នៅ​លើ​ខ្លួន​សព​៖​ ស្នាម​ជាំ​ហើម​ពោរ​ដាច់​រយះ​ទួ​ក​សាច់​នៅ​ក្បាល​ខាងក្រោយ​ចំនួន​២​កន្លែង​។​

​យោង​តាម​ការ​បំភ្លឺ​ពី​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ជា​កម្មករ​ធ្វើ​នំ​បានអោយ​ដឹង​ថា​ នៅ​ម៉ោង​០៧:០០​នាទី​ ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២០​ រូបគេ​បាន​ចូល​ក្នុង​បន្ទប់​កាត់​នំ​តែ​ម្នាក់ឯង​ លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ​ រូបគេ​បានឮ​សំលេង​កូនប្រុស​ជន​រង​គ្រោះ​ស្រែកយំ​ខ្ញុំ​ក៏​អើត​មើល​តាម​បង្អួច​ ឃើញ​ជនសង្ស័យ​កំពុង​យក​ញញួរ​វាយ​ក្បាល​ជន​រង​គ្រោះ​ រួច​ដើរ​ចេញ​ទៅ​ក្រៅ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ ហើយ​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រោយមក​ទើប​ដឹង​ថា​ ស្លាប់​ ។​

​យោង​តាម​កាំ​មេ​រ៉ា​សុវត្ថិភាព​ ៖​ វេលា​ម៉ោង​០៧:៥៨​នាទី​ ថ្ងៃ​ទី​០៧​ ខែតុលា​ ឆ្នាំ​២០២០​ ជន​រង​គ្រោះ​បាន​ពរ​កូនប្រុស​ដើរ​ចុះ​តាម​ជណ្តើរ​មក​ដល់​ខាងក្រោម​ ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ទាញ​ញញួរ​មក​វាយ​ក្បាល​ជន​រង​គ្រោះ​ពីក្រោយ​ រួច​ដើរ​ចេញ​ទៅ​ក្រៅ​ជិះ​ម៉ូតូ​គេចខ្លួន​។​
​សន្និដ្ឋាន​ ស្លាប់​ប៉ះទង្គិច​ក្បាល​ធ្ងន់ធ្ងរ​ (​វាយ​ដោយ​ញញួរ​)​។​
​សព​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់