ព័ត៌មានជាតិ

ចោរលួចម៉ូតូអស់មួយគ្រឿង នៅខណ្ឌទួលគោក មិនដឹងសមត្ថកិច្ច អាចចាប់ជនសង្ស័យបានដែរឬទេ?

ភ្នំពេញ: នៅវេលាម៉ោង ៣ និង៤៥នាទីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ ប្រជាពលរដ្ឋ បានប្រាប់ Post News ថា មា​នករណីជនសង្ស័យ ធ្វើសកម្មភាពលួចជនរងគ្រោះ ដែលទុកនៅខាងមុខផ្ទះទៅបាត់ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចនោះទេ។

ម៉ូតូដែលបាត់ម៉ាក Scopy ពណ៌ស ស៊េរី០១៩ ផ្លាកលេខ តាកែវ 1S-0336។

ករណីនេះ បានកើតទ្បើងនាវេលាម៉ោង ១១ និង៤០ នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីឲ្យធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជក់៖ ករណីខាងលើនេះ ជនរងគ្រោះ សំណូមពរដល់សមត្ថកិច្ច មេត្តាជួយពន្លឿនរកម៉ូតូគាត់ ឲ្យបានឃើញមកវិញផង តែយ៉ាងណាមិញ គាត់បានលួចបង្ហើបប្រាប់ភ្នាក់ងារយើងថា សង្ឈឹមតែ ៥០% ប៉ុណ្ណោះចំពោះចំណាត់ការរបស់សមត្ថកិច្ច មិនដឹងថា អាច ចាប់ជនសង្ស័យបានឬយ៉ាងណាទេ៕

មតិយោបល់