ព័ត៌មានជាតិ

ផលិតកម្ម Big Hit បញ្ជាក់ពីស្ថានភាពរបស់ V ដែលកំពុងមានជំងឺកូវីដ-១៩

(កូរ៉េ)៖ សមាជិក BTS គឺ V បានទៅមន្ទីរពេទ្យនៅរសៀលថ្ងៃអង្គារ ទី១៥ បន្ទាប់ពីមានអាការៈឈឺបំពង់កស្រាល ហើយបានធ្វើតេស្ត PCR ដោយបញ្ជាក់មកថាលោកបានឆ្លងជំងឺCOVID-១៩។

V បានបញ្ចប់ការចាក់វ៉ាក់សាំង COVID-១៩ ចំនួនពីរដួសហើយ ហើយមិនមានរោគសញ្ញាអ្វីប្លែកក្រៅពីគ្រុនក្តៅស្រាល និងឈឺបំពង់កនោះទេ បច្ចុប្បន្ន គាត់ កំពុង សម្រាក ព្យាបាល នៅ ផ្ទះ រង់ចាំ ការណែនាំ បន្ថែម ពី អាជ្ញាធរ សុខាភិបាល។ គ្មានការទាក់ទងជាមួយសមាជិកផ្សេងទៀតទេ កាលពីថ្ងៃសៅរ៍ទី១២ គ្រប់គ្នាពាក់ម៉ាស់ ហើយមិនមានទំនាក់ទំនងជិតស្និទ្ធគ្នាទេ។ គ្មានសមាជិកក្រុម BTS ណាម្នាក់ក្រៅពី V បង្ហាញរោគសញ្ញាណាមួយឡើយ ហើយគ្រប់គ្នាបានទទួលលទ្ធផលអវិជ្ជមានពីការធ្វើតេស្តខ្លួនឯងជាមុន។

ក្រុមហ៊ុនបានចាត់ទុកសុខភាពរបស់សិល្បករជាអាទិភាពចម្បងរបស់យើង ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយ V ក្នុងការជាសះស្បើយយ៉ាងឆាប់រហ័ស។ ពួកយើងក៏នឹងសហការជាមួយនឹងសំណើ និងការណែនាំរបស់អាជ្ញាធរថែទាំសុខភាពផងដែរ។

 

មតិយោបល់