ព័ត៌មានជាតិ

ករណីបង្ក្រាបល្បែងស៊ីសង ចាប់យកម៉ូតូកែច្នៃ ៩គ្រឿង មាន់ជល់ និងជញ្ជីង

កណ្ដាល: នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ម៉ោង១និង៣០នាទីរសៀល មានករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ចំណុច ចុងដីចម្ការស្វាយ ចុងព្រែកធន់ ភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យជាច្រើននាក់មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)។

វត្ថុតាងចាប់យកនៅកន្លែងកើតហេតុមាន៖
ម៉ូតូ ០៩គ្រឿង៖
១.ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ ផ្លាកលេខ កំពង់ឆ្នាំង១C ៥០២៨
២.ម៉ាកហុងដាសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល ១Q ៦៩៧៣
៣.ម៉ាកហុងដាសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ផ្លាកលេខ កណ្ដាល ១N ៧៧០០
៤.ម៉ាក ស្មាស់រេវ៉ូ ពណ៌ខ្មៅ ស៊េរី២០០៨ ផ្លាក លេខសៀមរាប ១I ១៤១៩
៥.ម៉ាកគុបមូល គ្មានផ្លាកលេខចំនួន ០៣គ្រឿង
៦.ម៉ាកសង់កូរ៉េ គ្មានផ្លាក លេខ១គ្រឿង
៧-ម៉ូតូកែច្នៃ១គ្រឿង
-មាន់ជល់ ២ក្បាល
-កន្ត្រកដាក់មាន់៥
-ជញ្ជីងថ្លឹងមាន់១
-បង់រុំខ្នាយមាន់មួយចំនួន ។

សភាពរឿងហេតុ៖ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១និ០០នាទី ក្រោយពីបានទទួលព័ត៌មានថា មានការលួចជល់មាន់នៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកោះធំ ចុះបង្រ្កាបដល់ទីតាំងខាងលើ។ នៅពេលកម្លាំងទៅដល់ក្រុមជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់តែម្ដង ដោយបន្សល់ទុកនូវវត្ថុតាងដូចរៀបរាប់ខាងលើ បច្ចុប្បន្នវត្ថុតាង កម្លាំងជំនាញស្រុកនិងប៉ុស្ដិ៍យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីស្រាវជ្រាវរកឈ្មោះអ្នកលេងល្បែងទាំងនេះមកធ្វើកិច្ចសន្យាអប់រំ៕

មតិយោបល់