ព័ត៌មានជាតិ

ផ្អើលលោកពេញវត្ត! ករណីក្មេងស្ទាវដេញកាប់គ្នាក្នុងវត្តអង្គពោធិញាណ បន្សល់ទុកតែកាំបិត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៨យប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីក្មេងស្ទាវដេញកាប់គ្នាក្នុងវត្តអង្គពោធិញាណ បន្សល់ទុកតែកាំបិត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច និងកម្លាំងប្រជាការពារភូមិ ចុះដល់ទីតាំងអន្តរាគមន៍ភ្លាមៗ៕

មតិយោបល់