មណ្ឌលគិរីៈ ក្រោយពីជនអត់សាសនាបានវាយបំផ្លាញរូបសំណាកលោកតា ស្រុះ “ភ្នុំដោះក្រមុំ” រហូតមានការតាមចាប់ខ្លួនយកធ្វើការសាកសួររួចម។ រូបសំណាក់លោក តាស្រុះ ភ្នំដោះក្រមុំ ត្រូវបានកែលម្អឡើងវិញរួចរាល់ហើយ បើគិតត្រឹមម៉ោង១១យប់ថ្ងៃទី៧ ខែតុលានេះ ដោយមានការខិតខំប្រឹងប្រែងរបស់លោក សី ទូច ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងមន្រ្តីក្រោមឱវាទជួយសហការធ្វើការងារនេះ។
សូមរំឭកថា ជនវិកលចរិតម្នាក់ បានវាយបំបាក់ព្រះកេស និងដៃដែលមានកាន់ដំបងជ័យ របស់រូបសំណាកលោកតា ស្រុះ លើភ្នំដោះក្រមុំ កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ បង្កឲ្យមានការភ្ងាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្លាប់មកគោរពបូជា។
ក្រោយពីមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជនវិកលចរិតរូបនោះ ត្រូវបានមន្រ្តីនគរបាលមូលដ្ឋានស្រុកចាប់ឃាត់ខ្លួនបានតែម្ដង៕
មតិយោបល់