ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និង ម៉ូតូ បណ្ដាលឲ្យស្លាប់ ០២នាក់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០១កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥០នាទី កើតហេតុចំណុចខាងមុខផ្ទះសំណាក់មហាលាភ លើផ្លូវ២០១ ស្ថិតនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្ដាល រវាងម៉ូតូ
មួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AY-4689 (មិនពាក់មួកសុវត្ថិភាពនិងមានកញ្ចក់មើលក្រោយ)អ្នកបើកម៉ូតូឈ្មោះ ស្រ៊ាន ស្រ៊ីម ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្ដាល (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបានប្រគល់សពឲ្យទៅបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី) ម៉ូតូបើកក្នុងទិសដៅពីជើងទៅត្បូង ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកHONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1S-5766(មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់
មើលក្រោយ) អ្នកបើកម៉ូតូមិនទាន់ស្គាល់អត្តសញ្ញាណ(ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវរកបងប្អូន)
ម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង។ ខូតខាត ម៉ូតូធ្ងន់០២គ្រឿង។ មធ្យោបាយដែលពាក់ព័ន្ធបានយក
មករក្សាទុក​បណ្ដោះ​អាសន្ន​នៅអធិការដ្ឋាន​ដើម្បី​ចាត់ការ​តាមនិតិវិធី។

មូលហេតុមកពី អ្នកបើកម៉ូតូម៉ាក HONDA DREAM បើកចូលចំណែកផ្លូវ ម៉ូតូHONDA SCOOPYចំណែកម៉ូតូHONDA SCOOPY បើកក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ៕

មតិយោបល់