មណ្ឌលគិរីៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីបទល្មើសជាក់ស្តែង លួចមានស្ថានទំងន់ទោស (គាស់បង្អួចផ្ទះលួចយកសម្ភារៈ) នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨និង៣០នាទី ។
ជនសង្ស័យឈ្មោះ ហូញ ភារុណ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះជួល ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ។
វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទចំនួន០៣គ្រឿង (Samsung S7 ០១គ្រឿង , Samsung Note9 ០១គ្រឿង , Ipad mini ០១គ្រឿង) ត្រីវិស័យ ០១គ្រឿង ម៉េម៉ូរីខាត Memory Card ចំនួន០៣ ផ្លាស់ ចំនួន០២ សោរឡាន០១ ដុំវ៉ាយហ្វាយ០១ ម៉ាស៊ីនថតសំឡេង (Recorder) ០១គ្រឿង ដុំ Hard Disk ០១គ្រឿង និងសម្ភារៈមួយចំនួនផ្សេងទៀត។
ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ៕

មតិយោបល់