យោងតាមសារព័ត៌មាន bangkokpost ដែលចុះផ្សាយនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៤ បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានជួបជុំជាមួយនឹងបងប្រុសខ្លួន ថាក់ស៊ីន នៅទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីហោះ ចេញពីថៃ កាលពីថ្ងៃ ព្រហស្បត្តិ៍ ។
កូនប្រុស ថាក់ស៊ីន Panthongtae Shinawatra កាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ បានបង្ហោះរូបភាព នៅលើ Instagram ដោយបង្ហាញពីឪពុករបស់ខ្លួន បានឱប មីងរបស់ខ្លួន ។
អ្នកស្រីយីងឡាក់ និងកូនប្រុស បានចាកចេញពីបាងកក ទៅបារាំង ដោយជើងហោះហើរ Thai Airways International TG930 វេលាម៉ោង ១២ និង ០៥ នាទីទៀបភ្លឺ កាលពីថ្ងៃព្រហស្បត្តិ៍ ។ ជាមួយនឹងគ្នានេះដែរ អ្នកស្រីយីងឡាក់ នឹងដាក់តារាងពេលវេលា មកកាន់ថៃ នៅថ្ងៃទី ១០ ខែ សីហា ដំណើរទស្សនៈកិច្ចនេះ ក្រៅពីបារាំង គឺ ទៅទស្សនាចក្រភពអង់គ្លេស អាល្លឺម៉ង់ ប៊ែលហ្សិក និង សហរដ្ឋអាមេរិក។
ខាង Nida បានសន្និដ្ឋានថា ចាប់ពី ៣៩ ទៅ ៤១ ភាគរយ អ្នកស្រីយីងឡាក់នឹងមិនវិល នៅថ្ងៃទី ១០ ខែ សីហា នោះទេ ព្រោះដើម្បីរងចាំដល់ថ្ងៃ ខួបកំណើតបងប្រុស គម្រប់ ៦៥ ឆ្នាំ នៅបារាំង ផងដែរ។
ទស្សនាឃ្លិប ឱបរឹតរបស់ថាក់ស៊ីន នឹកដល់ប្អូនស្រី ៖
មតិយោបល់