ព័ត៌មានជាតិ

ករណីអគ្គិភ័យឆេះឃ្លាំងរថយន្តនិងមានមនុស្សរងរបួសម្នាក់ នៅខណ្ឌសែនសុខ…

ភ្នំពេញ : (ព័ត៌មាន លម្អិត ) នៅវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមីនាឆ្នាំ២០២៣ មានករណីអគ្គីភ័យ មួយកន្លែងបានកើតឡើងនៅចំណុចយានដ្ឋាន លី ឆាយ 696 ផ្លូវហាណូយ ភូ មិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ជា តូច ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ឃ្លាំងលក់រថយន្ត ។
+ មូលហេតុ: (ឆ្លងភ្លេីង) ចេញពីក្បាលអាគុយរថយន្ត បណ្តាល ឲ្យ ឆាបឆេះ តែម្តង ។
– ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ១៥ម៉ែត្រ x ៣០ម៉ែត្រ។
– ខូចខាតសម្ភារ:ឆេះខូចខាតរថយន្តចំនួន ៣ គ្រឿង អស់ទាំងស្រុង នឹងរាលដាលដល់រថយន្តក្បែរខាងបន្តិចបន្ទួចចំនួន ០៤គ្រឿង។

  • ស្លាប់ មនុស្ស : គ្មាន ។
  • របួស មនុស្ស : មនុស្សប្រុស ចំនួន ០១ នាក់ ។

  • កងកម្លាំង អន្តរាគមន៍ បង្ការ ពន្លត់ អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់ រថយន្តការិយា ល័យ អគ្គិភ័យ ចំនួន ១០ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៩ រថយន្ត ស្មើរនឹង ៣៦ ម៉ែត្រគូប ។

  • រថយន្តជំនួយអន្តរាគមន៍:
  • រថយន្តផ្សារទំនេីបអូឡាំព្យាចំនួន ២ គ្រឿង ពុំបានប្រើប្រាស់ទឹក។
  • ពន្លត់ចប់ : នៅវេលា ម៉ោង 4:៣០ នាទី រសៀល នាថ្ងៃខែឆ្នាំដដែល។

មតិយោបល់