ព័ត៌មានជាតិ

ពីរនាក់បងប្អូន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីចូលលួចទ្រព្យសម្បតិ្ត

កំពតៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៩និង៤៥នាទី មានករណីចូលលួចទ្រព្យសម្បតិ្ត ចំណុចអូរធំស្ថិតក្នុងភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។

ម្ចាស់ផ្ទះឈ្មោះ សែម ប្រេម ភេទស្រី អាយុ ៤៩ឆ្នាំ នៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ពុំមានបាត់បង់អ្វីទេ។

មូលហេតុ៖ ម្ចាស់ផ្ទះមិននៅទៅចម្ការ នៅតែម្តាយជរា គាត់បានទៅរកអីហូ នៅក្បែរផ្ទះ។

ជនសង្ស័យ ២នាក់៖
១/ឈ្មោះ ឡាយ វុធ ភេទប្រុស អាយុ ២១ឆ្នាំ។
២.ឈ្មោះ ឡាយ វិច ភេទប្រុស អាយុ ១៧ឆ្នាំ ទាំងពីរនាក់បងប្អូនបង្កើត រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
បានជិះម៉ូតូ១គ្រឿងម៉ាក C១២៥ ពណ៌ក្រហម ស៊េរី២០១៩ ឡើងតែម០២០ ពាក់ផ្លាកលេខ កំពត 1P-0753 ធ្វើសកម្មភាពចូលលួច ពេលកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះមកទាន់ បានឃាត់ជនសង្ស័យឈ្មោះ ឡាយ វុធ នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យឈ្មោះ ឡាយ វិច បានរត់គេច ធ្វើឲ្យកម្លាំងជំនាញ តាមឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡាយ វិច បាននៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹឈូ ខេត្តកំពត។

ជនសង្ស័យទាំងពីរ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកទឹកឈូ កំពុងសាកសួរ បំពេញសំណុំរឿងតាមនីតិវិធី៕

មតិយោបល់