ព័ត៌មានជាតិ

បុរសកម្មកររោងចក្រម្នាក់ រាយខ្សែភ្លើងឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់

ស្វាយរៀង: កាលពីវេលាម៉ោង ១០និង៤០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិទន្លៀង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីបុរសម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់។

ជនរងគ្រោះឈ្មោះ សំ ម៉ារ៉ា (ហៅប្រុស) ភេទប្រសុ អាយុ ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិទន្លៀង ឃុំរមាំងថោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានរាយខ្សែរភ្លើងចេញពីផ្ទះរបស់ឈ្មោះព្រំ ប៉ូលីន ភេទប្រុស អាយុ ៣៥ឆ្នាំត្រូវជាបងប្អូនជីដូននិងគ្នារស់នៅភូមិ ឃុំកើតហេតុខាងលើ។ ដើម្បីឆក់ត្រី ក្នុងកូនស្រះខាងក្រោយផ្ទះ ប៉ុន្តែអកុសលឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯងតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់