ភ្នំពេញៈ ថ្ងៃអាទិត្យទី០៣កើត ខែជេស្ធ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤និង១២នាទីរសៀល
មានករណីអគ្គិភ័យឆេះក្លឹបអ៊ីឌីអឹម (EDM) ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា (ខាងក្រោយស្ថានទូតរុស្សី) ត្រង់ចំណុចភូមិទី១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជាធនីភ្នំពេញ។
– ម្ចាស់អាជីវកម្ម EDMមាន ឈ្មោះ ម៉ៅ សេងថៃ ភេទប្រុស (មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម)។
– ការខូចខាត៖ ផ្នែកខាងក្នុងក្លឹបទាំងស្រុង មិនបណ្តាលឲ្យគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្សទេ។
– មូលហេតុ៖ ជំនាញកំពង់ការស្រាវជ្រាវ
ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៣៥គ្រឿង ប្រើទឹកអស់ចំនួន ៧០ឡាន ក្នុងនោះរថយន្តពន្លត់អគ្គិភ័យមកពីអង្គភាព៖
១- រថយន្តពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងប្រើទឹកអស់ ០៦ឡាន។
២- រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៨គ្រឿងប្រើទឹកអស់ ៣៦ឡាន។
៣- រថយន្តក្រុមហ៊ុនOCIC កោះពេជ្រចំនួន ១៣គ្រឿង ប្រើទឹកអស់ចំនួន ២៦ឡាន។
៤- រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនសា្របៀរកម្ពុជាចំនួន ០១គ្រឿង ប្រើទឹកអស់ចំនួន ០២ឡាន។
កិច្ចប្រតិបត្តការជួយអន្តរាគមន៏សង្រោះ និងពន្លត់អគ្គិភ័យនៅក្លឹបEDM បានបញ្ចប់ ដោយរលត់ទាំងស្រុងនៅវេលាម៉ោង ៦និង២០នាទីថ្ងៃខែឆ្នាំដដែល៕
មតិយោបល់