ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះ លោកក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀងម្នាក់ ខូចខាតទាំងស្រុង

ស្វាយរៀងៈ ថ្ងៃអាទិត្យ ៣កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៦និង០០នាទីល្ងាច មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ កើតឡើងនៅត្រង់ចំណុច ភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

អគ្គិភ័យនេះឆេះផ្ទះទំហំ ៨x១៦ម៉ែត្រ ធ្វើអំពីឈើដំបូលសង្ក័សីជញ្ជាំងក្តារខាងក្រោមថ្ម របស់ជនរងគ្រោះឈ្មោះ ឃួន រ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ ក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀង ។

សមត្ថកិច្ចបានសហការជាមួយ PMខេត្ត អាជ្ញាធរមូលដ្ឋានក្នុងនោះ រថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ចំនួន ០៥គ្រឿង PM ០១គ្រឿង និង PL ៤គ្រឿង
ខេត្ត ២គ្រឿង ក្រុងស្វាយរៀង ១គ្រឿង និងស្រុកស្វាយជ្រំ ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៣រថយន្ត រហូតដល់វេលាម៉ោង ៧និង០០នាទីយប់ ទើបគ្រប់គ្រងបានទាំងស្រុង ។

សម្ភារខូចខាតរួមមាន៖
– ផ្ទះទំហំ ៨x១៦ម៉ែត្រ ឆេះអស់ទាំងស្រុង
– ប្រាក់រៀលចំនួន ១៥លានរៀល
– ប្រាក់ដុល្លារ ២,០០០$
– ប្លង់ដី និងសម្ភារប្រើប្រាស់មួយចំនួនទៀត ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ៕

មតិយោបល់