ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យជ្រុលល្បឿន ទៅបុកម៉ូតូ១គ្រឿងទៀត ស្លាប់និងរបួសមនុស្ស៣នាក់

តាកែវ: នៅវេលាម៉ោង២០និង១០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបន្តបុកម៉ូតូ១គ្រឿងទៀត បណ្ដាលឲ្យស្លាប់អ្នកបើកបរម៉ូតូម្នាក់ រងការខូចខាតរថយន្ត២ គ្រឿងនិងម៉ូតូ១គ្រឿង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចគីឡូម៉ែត្រ 23-24 ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះ១-ឈ្មោះ ហ៊ិន សុផានិត្យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (ស្លាប់)។ ២-ឈ្មោះ ហ៊ិន សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល ។ ៣-ឈ្មោះ មាត់សែម អរុណសុភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ព្រៃព្រហ្ម ឃុំរកាធ្នង់ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសស្រាល ។

សភាពនៃរឿងហេតុ៖ នៅយប់កើតហេតុ វេលាម៉ោង២០និង១០នាទី នៅចំណុចភូមិ-ឃុំកើតហេតុ មានរថយន្តម៉ាក ហាយឡិនឌ័រ ប្រភេទទេសចរណ៍ ពណ៌ស្ករ ពាក់ផ្លាកលេខភ្នំពេញ 2AI-6249 បើកបរដោយឈ្មោះ ហ៊ិន សីហា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល បើកបរក្នុងទិសដៅពីត្បូងទៅជើង ពីតាកែវទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ បានបុកជារថយន្តម៉ាក lexus lx300 ប្រភេទទេសចរណ៍ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AJ-0710 ពីភ្នំពេញទៅតាកែវចំទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តម៉ាក Lexus rx300 ដាច់កង់មុខផ្នែកខាងឆ្វេង រេចង្កូតទៅខាងឆ្វេង ធ្លាក់ពីលើផ្លូវ រីឯរថយន្តម៉ាក highlander បានជ្រុលទៅបុកម៉ូតូ១គ្រឿងទៀត ដែលបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ អ្នកបើកបរម៉ូតូ នៅកន្លែងកើតហេតុ អ្នកបើកបរម៉ូតូឈ្មោះ ហ៊ិន សុផានិត្យ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដា beat ពណ៌ក្រហម ពាក់ផ្លាកលេខកណ្ដាល1AF-7554 អ្នកបើកបររថយន្ត lexus 330 មានឈ្មោះ មាត់សែម អរុណសុភា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ព្រៃព្រហ្ម ឃុំរកាធ្នង់ ក្រុងដូនកែវ ខេត្តតាកែវ រងរបួសស្រាល ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទីតាំងខាងលើ ដើម្បីពិនិត្យ វាស់វែង ធ្វើកំណត់ហេតុ យកវត្ថុតាងចំពោះវត្ថុតាងទៅរក្សាទុក នៅអធិការរដ្ឋាន ជាបណ្ដោះអាសន្ន ។ សាកសពរងគ្រោះ កម្លាំងជំនាញបានប្រគល់ជូន សាច់ញាតិបងប្អូនយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់