ព័ត៌មានជាតិ

បុរសម្នាក់ កំពុងរាវលៀសជុំគ្នា ស្រាប់តែដួលក្នុងទឹកបណ្តាលឲ្យលង់ ដោយមិនដឹងមូលហេតុក្នុងទំនប់បឹងកប់ស្រូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅក្នុងទំនប់ទឹកក្នុងបឹងកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានករណីបុរស ៣នាក់ ​ខណៈដែលកំពុងរាវលៀសជុំគ្នាសុខៗ ស្រាប់តែមានម្នាក់ដួលក្នុងទឹក បណ្តាលឲ្យលង់ សង្ស័យមកពីខ្យល់គបាត់ជិតមួយម៉ោងទើបរកឃើញ។

ជនរងគ្រោះខាងលើ មិនស្គាល់អត្តសញ្ញាណទេ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងបក្ខពួក ២នាក់ទៀត បានមកកន្លែងកើតហេតុ ដើម្បីរាវលៀស និងរកត្រីខណៈពេលនោះ ស្រាប់តែមានម្នាក់(ជនរងគ្រោះ) សង្ស័យតែខ្យល់គ ទើបបណ្តាលឲ្យលង់ទឹកលិចបាត់តែម្តង ទើបនាំគ្នាភ្ញាក់ផ្អើល ចុះរាវរករហូតជិតមួយម៉ោងទើបរកជនរងគ្រោះឃើញ ដោយលើកយកមកលើគោក ដើម្បីធ្វើចលនា និងជួយសង្រ្គោះបឋមរួចទាក់ទងទៅរថយន្តសាមុយ ដើម្បីដឹកបន្តយកទៅសង្រ្គោះនៅមន្ទីពេទ្យ៕

មតិយោបល់