កំពង់ឆ្នាំងៈ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៧និង១០នាទី មានករណីឆបោកបង្កឡើងដោយជនសង្ស័យម្នាក់ បានយកបន្តោងខ្សែក ដែលជាលោហៈធាតុពណ៌ក្រហម ទៅបញ្ចាំឲ្យទៅឈ្មោះ អ៊ិត សារឹម ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិតាំងគ្រង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យឈ្មោះ ប៉ិច ភារៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជុំទាវជ្រែង ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ។
ពេលអ្នកទិញយកវត្ថុនោះទៅឈុតមើល ទើបដឹងថាក្លែងក្លាយ (ស្ពាន់) បានប្តឹងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមនីតិវិធីផ្លូច្បាប់ ៕
មតិយោបល់