ព័ត៌មានជាតិ

ស្រ្តីអ្នកលក់ដូរម្នាក់ដើរលក់ឆ្នោតមហាសំណាង និងដើរកត់កន្ទុយលេខ ត្រូវសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍ធ្វើកិច្ចសន្យាអប់រំ

ស្វាយរៀង: យោងតាមផេក អធិការដ្ឋាននគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដឹកនាំដោយលោកវរសេនីយ៍ត្រី អឿន អ៊ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ បានដឹនាំកម្លាំងចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ប៊ុន ស៊ីណាន ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ មុខរបរលក់ដូរ និងដើរលក់ឆ្នោតមហាសំណាង និងដើរកត់លេខកន្ទុយលេខក្នុងម៉ាស៊ិន សមត្ថកិច្ចបាននាំខ្លួនមកប៉ុស្តិ៍ និងបានធ្វើកិច្ចសន្យាអប់រំ ។

ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបានរួមមាន៖

  • ម៉ាស៊ិនកត់កន្ទុយលេខចំនួន០១គ្រឿង ។
    -ឆ្នោតកូសមហាសំណាងចំនួន:៣៩៤សន្លឹក ។
    -លុយចំនួន: ១០២០០០រៀល ៕

មតិយោបល់