ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកកាសែត កម្មករសំណង់ អ្នករត់ម៉ូតូឌុប២៧នាក់ ករណីលេងល្បែងស៊ីសង ជល់មាន់និងចាក់អាប៉ោង

ភ្នំពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បញ្ជល់មាន់ និងអាប៉ោង) មួយកន្លែង និងឃាត់ខ្លួនជនសង្ស័យ២៧នាក់ ស្ថិតនៅត្រង់ចំណុចដីឡូតិ៍គ្មានលេខផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលបីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា ១-ជនសង្ស័យឈ្មោះ អ៊ិន សុភាព ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតសំឡេងមាស (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២-ជនសង្ស័យឈ្មោះ ជូ ផ្កាយព្រឹក ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតផ្សះផ្សារជាតិ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ៣-ជនសង្ស័យឈ្មោះ លី លីម ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរអ្នកកាសែតរស្មីជាតិ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ៤-ជនសង្ស័យឈ្មោះ ណែម ណេង ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតអភិវឌ្ឍន៍សង្គម (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ៥-ជនសង្ស័យឈ្មោះ ឈុយ សារ៉ាន់ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតខ្មែរប្រជាប្រិយ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ៦-ជនសង្ស័យឈ្មោះ គួន ស៊ីណេន ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតខ្មែរប្រជាប្រិយ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន)។ ៧-ជនសង្ស័យឈ្មោះ ផាន់ ស្រី ភេទ ស្រី អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ SNT News (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ៨-ជនសង្ស័យឈ្មោះ បឿ តឹក ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតឯករាជ្យ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ៩-ជនសង្ស័យឈ្មោះ ផា រិន ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរអ្នកកាសែត RSKY (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១០-ជនសង្ស័យឈ្មោះ ផេង សុវណ្ណរស្មី ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ព្រែកឯង ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែត PCK News (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១១-ជនសង្ស័យឈ្មោះ អ៊ិន ណាវុធ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឫស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតសំឡេងមាស (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១២-ជនសង្ស័យឈ្មោះ សូ សែន ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ទួលពង្រ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតសេនាដៃប្រាំបី (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១៣-ជនសង្ស័យឈ្មោះ ខៀវ ចាន់ថន ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៩០ ផ្លូវលំ ភូមិ គោកចំបក់ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ អ្នកកាសែតសេដ្ឋកិច្ចសង្គម (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១៤-ជនសង្ស័យឈ្មោះ ម៉ៅ សុទ្ធី ភេទប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ឫស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរជាងសំណង់ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១៥-ជនសង្ស័យឈ្មោះ យ៉ុង សុភាព ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរបើកបររថយន្ត (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១៦-ជនសង្ស័យឈ្មោះ មុត ណាង ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ទ្រា សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១៧-ជនសង្ស័យឈ្មោះ ទន់ ប៊ុនធឿន ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅការដ្ឋានសំណង់ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១៨-ជនសង្ស័យឈ្មោះ អូន ប៊ុនហ៊ាង ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ច្រឡក់ក្នុង ឃុំ គរគី ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មករសំណង់ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ១៩-ជនសង្ស័យឈ្មោះ ហ៊ន់ សុផល ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ថ្មី សង្កាត់ ស្ទឹងមានជ័យទី១ ខណ្មានជ័យ រាជធានីភ្នំពេញ មុខរបរលក់ផ្លែឈើ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២០-ជនសង្ស័យឈ្មោះ លៀង ស៊ីដេត ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ២៨១ ផ្លូវលំ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២១-ជនសង្ស័យឈ្មោះ ស្រី រដ្ឋា ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣៨ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២២-ជនសង្ស័យឈ្មោះ ឆាន់ ខេមរដ្ឋ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ថ្មគោល សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២៣-ជនសង្ស័យឈ្មោះ លឹម ប៊ុនលី ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២៤-ជនសង្ស័យឈ្មោះ ណៃ សុភាព ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២៥-ជនសង្ស័យឈ្មោះ ថុង សុខលីម ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤១៧ ផ្លូវលេខ១០៥ សង្កាត់ បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២៦-ជនសង្ស័យឈ្មោះ ជួង ណាក់ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។ ២៧-ជនសង្ស័យឈ្មោះ ហង់ ផល្លា ភេទប្រុស អាយុ ៦៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។

វត្ថុតាងរួមមាន៖ មាន សត្វមាន់ឈ្មោលចំនួន០៥ក្បាល (ងាប់ចំនួន០២ក្បាល) ,ជញ្ជីងសម្រាប់ថ្លឹងមាន់ចំនួន០១គ្រឿង,កម្រាលសម្រាប់លេងអាប៉ោងចំនួន០១ផ្ទាំង ,ចានសម្រាប់បាញ់មេអាប៉ោងចំនួន០១, កាធុនជ័រទ្រចានអាប៉ោងចំនួន០១,ស្កុតរុំជើងមាន់ចំនួន០៨ដុំ,កន្រ្តកដាក់មាន់ចំនួន០៥ ,ផ្តិលជ័រគ្របចានអាប៉ោងចំនួន០១ ,ក្តារជ័រសម្រាប់បង្អួតមាន់ចំនួន០១,ទ្រង់ដែកសម្រាប់ក្រុងមាន់ចំនួន០១,កៅអីជ័រមួយចំនួន,ប័ណ្ណសារព័ត៍មានចំនួន១៣សន្លឹក ,ទូរស័ព្ទដៃចាស់ចំនួន ២០គ្រឿង និង ម៉ូតូចំនួន០៣គ្រឿង៖ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ សេរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1GI 3758, ម៉ាកហុងដាស្គូបពី ពណ៍ស សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IF 5632 ,ម៉ាកហុងដាសេ១២៤ ពណ៍ខ្មៅ សេរី២០០៨ ពាក់ស្លាកលេខ កណ្តាល 1G 6828 ។

បច្ចុប្បន្នជនសង្ស័យទាំង២៧នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង និងវិធានការតាមនីតិវិធីច្បាប់ ៕

មតិយោបល់