ស្វាយរៀងៈ លោកមេប៉ុស្តិ៍ ឃុំព្រៃគគីរ បានប្រាប់ Post News ថា ពិតជាមានករណីរន្ទះបាញ់នេះមែន នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣៥នាទី ករណីរន្ទះបាញ់គោ២ក្បាល បណ្តាលឲ្យងាប់ នៅចំណុចវាលស្រែ ស្ថិតនៅក្នុងភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ម្ចាស់រងគ្រោះឈ្មោះ ១-ឈ្មោះ ពេជ្រ ដា ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ ២-ឈ្មោះ ថង ស៊ា ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ គាត់ទាំង២នាក់ រស់នៅ ភូមិព្រៃគគីរ ឃុព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ ឃើញថា គោ២ក្បាលត្រូវរន្ទះបាញ់ បណ្តាលឲ្យងាប់នៅចំណុចវាលស្រែពិតប្រាកដមែន ៕



មតិយោបល់