បាត់ដំបងៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង២០នាទី កម្លាំងជំនាញនគរបាលយុត្តិធម៌បានទទួលពាក្យបណ្តឹងផ្ទាល់
មាត់ពីឈ្មោះ អ៊ាន ហោ ភេទស្រី អាយុ ៨០ឆ្នាំ រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ត្រូវជាយាយ
របស់ជនរងគ្រោះបានប្តឹងពីឈ្មោះ ស៊ន ជីវ័ន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ (ពីបទការនាំយកអនីតិជនជាអាទិ៍ចេញដោយមិនស្របច្បាប់)ចៅស្រីឈ្មោះ ស៊ឺ សៀវលិញ អាយុ ១៥ឆ្នាំ រស់នៅជាមួយយាយ។
ក្រោយពេលទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចបើកកិច្ច ប្រតិបត្តិការចេញស្រាវជ្រាវដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២និង៣០នាទីកម្លាំងឃាត់ខ្លួនជនសង្ស័យ និងជនរងគ្រោះ កំពុងនៅជាមួយគ្នា នៅក្នុងបន្ទប់ជួល(រួមភេទ) នៅចំណុចបន្ទប់ជួល
ផ្សារលើក្នុងក្រុងបាត់ដំបង។
ករណីនេះកម្លាំងជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត៕

មតិយោបល់