ព័ត៌មានជាតិ

កូនយើងកូនគេ! ម្ដាយឪពុកបាយមិនបានសម្រាន្តមិនលក់ ព្រោះបាត់កូនប្រុសតាំងពីថ្ងៃទី៨ រហូតមកទល់ពេលនេះ រកអត់ទាន់ឃើញ

តាកែវៈ មីងជនរងគ្រោះបានប្រាប់ Post News នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានករណីបាត់ក្មួយឈ្មោះ សុក រិទ្ធី ភេទប្រុស អាយុ ១៣ឆ្នាំ មានប្រជុយភ្នែកខាងឆ្វេង កម្ពស់ប្រហែល 1.20m រស់នៅភូមិអាជាង ឃុំត្រពាំងសាបស្រុកបាទី ខេត្តតាកែវ មានឪពុកឈ្មោះ សុក ភារៈ ម្ដាយឈ្មោះធូ ហុងចេង។

សូមបញ្ជាក់៖ ក្មេងប្រុសបានជិះកង់ទៅលេងផ្ទះតារបស់ខ្លួន នៅភូមិបាក់រនាស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី០៩ ពេលល្ងាចម៉ោង៤ លោកតាក៏បានប្រាប់ចៅឲ្យជិះកង់ត្រឡប់មកផ្ទះមីងវិញ ប៉ុន្តែរហូតមកទល់នឹងពេលនេះ មិនទាន់ឃើញទៅដល់ផ្ទះមីងទេ បាត់ដំណឹងឈឹង ធ្វើឲ្យក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង បើមានបងប្អូនណា បានឃើញ ឫជួបប្រទះក្មេងដែលមានភិនភាគដូចក្នុងរូប សូមទំនាក់ទំនងទៅលេខទូរស័ព្ទ៖ 016 229 745/017 884 867៕

មតិយោបល់