ព័ត៌មានជាតិ

អាសូរណាស់! តាចៅ ៣នាក់ ត្រូវស្រ្តីម្នាក់បើករថយន្តបុកម៉ូតូ បណ្ដាលឲ្យតាស្លាប់ និងចៅរងរបួសធ្ងន់

ស្ទឹងត្រែង: នៅវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៧ ឆ្ពោះទៅព្រំដែនឡាវ ត្រង់ចំណុចព្រៃចាស់ ភូមិគីឡូលេខ៨ សង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង។

រថយន្តបង្កម៉ាក Luxus 470 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2J-2899 បើកបរដោយឈ្មោះ ស្រីនាង ភេទស្រី អាយុ ២៨ឆ្នាំ រស់នៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង។
ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ផ្លាកលេខ ស្ទឹងត្រែង1B-2674 បើកបរដោយជនរងគ្រោះឈ្មោះ សំ អន ភេទប្រុស អាយុ ៥៥ឆ្នាំ (ស្លាប់) មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ អ្នករួមដំណើរ ២នាក់ ត្រូវជាចៅ រងរបួសធ្ងន់។

មូលហេតុ៖ រថយន្តបង្កបើករំលោភលើផ្លូវម៉ូតូ។

ក្រោយពីកើតហេតុសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯស្រ្តីបើករថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមទាំងវត្ថុតាង ទៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីកសាងសំណុំរឿង ដោះស្រាយតាមនីតិវិធី៕

មតិយោបល់