ព័ត៌មានជាតិ

ម៉ូត ២គ្រឿងបុកប៉ះគ្នា បណ្ដាលឲ្យសិស្សស្រី ២នាក់ និងកសិករម្នាក់ រងរបួស

តាកែវ: នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៣និង៣៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតលើផ្លូវលំពីត្បូងទៅជើង ត្រង់ចំណុចភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ម៉ូតូម៉ាក ហុងដា សេ១២៥​ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1CU-4099 បើកបរដោយឈ្មោះ ជា ពិសី ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស រងរបួសស្រាល ធ្វើដំណើរពីផ្លូវតូចឡើងផ្លូវធំ មិនពាក់មួកសុវត្ថិភាព។ អ្នករួមដំណើរជាមួយឈ្មោះ ខាន់ ចាន់ណា ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស រងរបួសស្រាល។
ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1CC-7900 បើកបរដោយឈ្មោះ សុខ វ៉ិត ភេទប្រុស អាយុ ៣៨ឆ្នាំ មុខកសិករ រស់នីភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស គ្មានរបួស ធ្វើដំណើរពីជើង មិនពាក់មួកសុវត្ថិភាព។ អ្នករួមដំណើរឈ្មោះ វឿន ចិន្តា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស រងរបួសស្រាល បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។

មូលហេតុ៖ បើកបរមិនគោរពសិទ្ធិអាទិភាព៕

មតិយោបល់