ព័ត៌មានជាតិ

រថយន្តមួយគ្រឿង រេចង្កូតបុកខឿនការ៉ាស់សាំងពេញទំហឹង បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង៣និង២០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បន្ទាប់ពីហូបស្រាបៀរអស់២កំប៉ុងបើករថយន្តរេចង្កូតបុកខឿនការ៉ាស់សំាង បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BM-1659 ធ្វើដំណើរតាមបណ្តោយផ្លូវ៣៧១ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតបុកខឿនការ៉ាស់សាំងមួយកន្លែង ពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ យោងតាមការធ្វើបទសម្ភាសន៍ជាមួយម្ចាស់រថយន្ត គាត់បាននិយាយរៀបរាប់ ប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ គាត់បានហូបស្រាបៀរអស់២កំប៉ុង បន្ទាប់មកគាត់បានបើករថយន្ត ហើយបានងងុយដេក មួយភាំងបណ្តាលឲ្យរថយន្តរេចង្កូតជ្រុលទៅបុកខឿនការ៉ាស់សាំងមួយកន្លែងពេញទំហឹង បណ្តាលឲ្យរងការខូចខាត ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ដល់ទីតាំងកន្លែងកើតហេតុ ។ សមត្ថកិច្ចបានឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នា ។ ប៉ុន្តែករណីនេះ ក្រុមការងារនៃអង្គភាពព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងច្បាស់ ពីដំណោះស្រាយយ៉ាងណានោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់