ព័ត៌មានជាតិ

ពីមុនធ្លាប់មានទំនាស់ ពេលផឹកស្រវឹងឈ្លោះគ្នា ជនបង្កកាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម

កំពត: នៅវេលាម៉ោង៧និង០០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានករណីហិង្សាមានស្ថានទម្ងន់ (កាប់សម្លាប់) ខណ:ផឹកស៊ីស្រវឹងឈ្លោះគ្នា បណ្តាលឲ្យជនបង្កកាប់ទៅលើជនរងគ្រោះ ស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិខ្ជាយខ/ក ឃុំទទុង ស្រុកដងទង់ ខេត្តកំពត ។

ជនបង្កឈ្មោះ ញ៉ែត ណុយ ភេទប្រុស អាយុ៥៤ឆ្នាំ បានកាប់ទៅលើជនរងគ្រោះឈ្មោះ ឈូក ប្រុស ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុជាមួយគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហតុតែម្តង ។

មូលហេតុ៖ ផឹកស្រាស្រវឹងឈ្លោះគ្នា និងពីមុនធ្លាប់មានទំនាស់និងគ្នាផងដែរ ។

ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ មុនសមត្ថកិច្ចចុះទៅដល់ ។ សាកសពជនរងគ្រោះ បានប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនបង្កសមត្ថកិច្ច កំពុងតាមស្វែងរក ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់