ព័ត៌មានជាតិ

ស្រ្តីម្នាក់បានស្រែកយំក្តែងៗ ខណៈប្តីរបស់គាត់ ដើរតាមត្រាក់ទ័រភ្ជូរដី ត្រូវរន្ទះបាញ់ស្លាប់

កំពង់ធំ: នៅថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង១៤និង៣០នាទី មានករណីរន្ទះបាញ់ បណ្តាលឱ្យស្រ្តីម្នាក់ជាភរិយា ស្រែកយំក្តែងៗ ខណ:ប្តីរបស់គាត់ ដើរតាមត្រាក់ទ័រភ្ជូរដី ត្រូវរន្ទះបាញ់ស្លាប់ នៅលើវាលស្រែ ស្ថិតនៅចំណុចត្រពាំងម៉ង ភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ជនរងគ្រោះឈ្មោះ សារិន រតនា ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅភូមិមាកពី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

មូលហេតុ៖ ដើរពីក្រោយត្រាក់ទ័រភ្ជួរដី ពេលមេឃកំពុងភ្លៀង បណ្តាលឱ្យរន្ទះបាញ់ស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ រួចហើយប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់