សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាវេលាម៉ោង ១៦និង១៥នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ត្រង់ចំណុចភូមិកំពង់ក្តី ២ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ បញ្ជូនមកសាកសួរពាក់ព័ន្ធនិងករណី ចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស ប្រព្រឹត្តិកាលពីអំឡុងខែមីនា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះវីឡាជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ជនសង្ស័យទាំង ០៤នាក់ឈ្មោះ ១-TAN CHOUN CHEAT ភេទ ប្រុស កើតថ្ងៃទី០៣-០៩-១៩៩៩ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ២-LING WEIKIAN ភេទប្រុស កើតថ្ងៃទី០៥-០៨-១៩៨៨ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរបុគ្គលិកក្រុមហ៊ុនចងការប្រាក់ ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ៣-TAN KAS CHIM ភេទ ប្រុស កើតថ្ងៃទី២៥-១១-១៩៩៩ ជនជាតិម៉ាឡេស៊ី មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ បុគ្គលិកក្រុមហ៊ុនចងការប្រាក់ហ្វូឡុងវ័ង ស្នាក់នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ៤-អេល ពូសស្តាន ភេទ ប្រុស កើតថ្ងៃទី០៣-០៨-១៩៩៣ ជនជាតិខ្មែរ មុខរបរអ្នកបកប្រែ ស្នាក់នៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ NG TECK WEE ភេទប្រុស កើតថ្ងៃទី២១-១១-១៩៩៣ ជនជាតិម៉ាឡេស៊ី ។
បច្ចុប្បន្នជនសង្ស័យទាំង ០៤នាក់ខាងលើនេះត្រូវបាន លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរនិងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
មតិយោបល់