ព័ត៌មានជាតិ

រថយន្ត IFAT បុកម៉ូតូ VIVA ពីក្រោយ បណ្ដាលឲ្យយុវជន២នាក់របួសធ្ងន់

ពោធិ៍សាត់: យុវជន២នាក់បានរងរបួសធ្ងន់ ខណ:ពួកគេជិះម៉ូតូត្រូវរថយន្តបុកពីក្រោយ ដោយហេតុការណ៍ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅចំណុចលើផ្លូវលេខជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតនៅភូមិប៉ៃប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ប៉ាង សុគា ភេទប្រុស អាយុ១៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិបំលាក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរឈ្មោះ លឹម វិចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិក្បាលភាហ៊ាន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកអ្នកបើករថយន្តឈ្មោះ ឃន សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវជន២នាក់ខាងលើ បានជិះម៉ូតូម៉ាកVIVA គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅតើតបម្រុងបត់ឆ្វេងផង បត់ស្ដាំផង ខណ:នោះមានរថយន្តម៉ាក IFAT ពណ៌ស គ្មានស្លាកលេខបើកមកបុកម៉ូតូពីក្រោយតែម្ដង បណ្ដាលឲ្យយុវជនទាំងពីរនាក់ខាងលើរងរបួសធ្ងន់ ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តពោធិ៍សាត់។

ក្នុងហេតុការណ៍ បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ចំណែកម៉ូតូរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំផងដែរ៕

photo_2016-08-04_18-37-01

photo_2016-08-04_18-37-03

photo_2016-08-04_18-37-06

photo_2016-08-04_18-37-08

មតិយោបល់