ព័ត៌មានជាតិ

Update៖ ស្ត្រីជាអាជីវករលក់ដូរនៅផ្សារតាកែវម្នាក់ មានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

តាកែវ: កាលពីវេលាម៉ោងចន្លោះ ៧ ដល់ម៉ោង ៨ និង ៤១នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្សារតាកែវ ភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណីស្រ្តីម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន។

ជនរងគ្រោះឈ្មោះ ឃឿង ចន្ធា ភេទស្រី អាយុ មុខរបរលក់ដូរនៅផ្សារតាកែវ ស្នាក់នៅកន្លែងកើតហេតុ បានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយយកកន្សែងចង​.កជាប់នឹងបង្អួចផ្ទះ។

មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា​ សពពិតជាស្លាប់ដោយសារធ្វើអត្តឃាត សម្លាប់ខ្លួនឯងប្រាកដមែន រួចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់