ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះ រថយន្តដឹកប្រេង នៅស្រុកគិរីវង់

តាកែវ: នៅវេលាម៉ោង០៧និង៣៥នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាប់ឆេះ រថយន្តដឹកប្រេងដោយខ្លួនឯង ១ករណីត្រង់ចំណុចភូមិចំបក ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

អ្នកបើកបរឈ្មោះ ភិន ទុំ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរអាជីវករ បច្ចុប្បន្នរស់នៅភូមិគោក ឃុំម្រោម ស្រុកអង្គជ័យ ខេត្តកំពត រថយន្តម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ផ្លាកលេខ កំពត 2AP-1733 មានផ្ទុកនៅប្រេងម៉ាស៊ូតចំនួន ១០០ពីដុងនៅលើរថយន្ត ។

មូលហេតុ៖ ឆ្លងចរន្ដភ្លើងអាគុយឡាន បណ្ដាលឲ្យឆេះខូចខាតរថយន្ត និងសម្ភារ:ទាំងស្រុង ។ រីឯកម្លាំងជំនាញពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបានបាញ់ទឹកពន្លត់អស់ ១រថយន្ត ហើយករណីនេះ មិនបណ្ដាលឲ្យគ្រោះថ្នាក់ និងផ្ទះសំបែងរបស់ ប្រជាពលរដ្ឋទេ៕

មតិយោបល់