ព័ត៌មានជាតិ

រថយន្តដឹកត្រីមួយគ្រឿង បើករេចង្កូតទៅបុកម៉ូតូដឹកបន្លែ បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់មួយរំពេច

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា​ គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត១គ្រឿងបុកម៉ូតូធ្វើឲ្យនារីជា អ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងឧបទ្ទវហេតុនេះកើតឡើង កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង៣និង៣៥នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ២១១ ២១២ ស្ថិតក្នុងភូមិព្រៃស្វាយ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3E.5452 ដឹកត្រីបើកបរពីកើត ទៅលិច ដោយជនមិនស្គាល់អត្តសញ្ញាណ ខណ:មកដល់ចំណុចខាងលើ បានរេចង្កូតជ្រុលទៅបុកម៉ូតូធន់ ហុងដាសេ១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1F.2133 ដឹកបន្លែ ដែលបើកបរពីលិច ទៅកើត ធ្វើឲ្យអ្នកបើកម៉ូតូម្នាក់ ឈ្មោះ យឿន មុំ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិចម្ការខ្លុយ ឃុំអូរតាប៉ោង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

ប្រភពបានបន្តថា ក្រោយពេលកើត ហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមរ្ថកិច្ចចុះដល់កន្លែងកើត ហេតុធ្វើការវាស់វែងយកវត្ថុតាងមករក្សាទុក បណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង តាមនីតិវិធី រីឯសាកសពសមត្ថកិច្ចបាន បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់