ព័ត៌មានជាតិ

រថយន្តកម្មករកម្មការិនីរោងចក្រ បុកគ្នាជាមួយរថយន្តដឹកជ្រូក រួចបន្តបុករថយន្តហាយទ្បែនឌ័រ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៨នាក់ នៅខណ្ឌដង្កោ

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៦ និង ៤០នាទីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅម្ដុំស្តុបបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកម្មករកម្មការិនីរោងចក្រចំនួន ២៥នាក់ បានបុកគ្នាជាមួយរថយន្តដឹកជ្រូក បណ្ដាលឲ្យរបួសធ្ងន់ស្រាល ៨នាក់ ហើយមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកបន្តរថយន្តហាយទ្បែនឌ័រមួយគ្រឿងទៀត។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ ដើម្បីធ្វើការសម្រួលចរាចរណ៍ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់