បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមកញ្ចប់លុយដ៏ច្រើនសន្ធឹកសន្ធាប់មួយសម្រាប់កុងត្រាឲ្យកីឡាករកំពូលខ្សែប្រយុទ្ធ Erling Haaland មុនពេលដែលការដោះដូររដូវក្តៅឈានចូលមកដល់។
កុងត្រារបស់កីឡាករ Ousmane Dembele ដើម្បីអាចបន្តជាមួយនឹងក្លឹប Barcelona ហាក់ដូចជាកំពុងជួបបញ្ហាដោយសារតែបញ្ហានៃការដោះដូរកីឡាករ Haaland ពីព្រោះថាកីឡាករបារាំងរូបនេះមិនសូវសប្បាយចិត្តឡើយជាមួយនឹងការមកដល់របស់កីឡាករថ្មីដែលអាចំនួសតំណែងរបស់គាត់បាន។
Dembele វ័យ២៤ឆ្នាំមកដល់ពេលនេះគឺមានសិទ្ធគ្រប់គ្រាន់ក្នុងការចរចាចាកចេញពីក្លឹបនៅរដូវក្តៅដោយមិនមានតម្លៃខ្លួនឡើយលុះត្រាណាតែ Barcelona នឹងព្រមព្រៀងតាមលក្ខខណ្ឌរបស់កីឡាករដែលបានព្យាយាមទាមទារជាច្រើនសប្តាហ៍មកហើយនោះ។
កុងត្រារយៈពេល៥ឆ្នាំរបស់ Dembele ដែលទទួលបាន២០ម៉ឺនផោនក្នុងមួយសប្តាហ៍នេះក៏ជាឧបសគ្គដ៏ធំរបស់ Barcelona ដើម្បីទាក់ចិត្តរបស់ Haaland ខណៈពេលដែលក្លឹបកំពុងមានបញ្ហាបំណុលដល់ទៅជាង១ពាន់លានផោន៕
មតិយោបល់