ព័ត៌មានជាតិ

ឆែកឃើញភ្លាម សមត្ថកិច្ច ចាប់វ៉ៃខ្នោះបុរស ២នាក់ ភ្លែតៗតែម្ដង

ក្រចេះ: កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ កម្លាំងសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទី១ឈ្មោះ ខឹម ប៉ោស្រ៊ាង អាយុ៣៨ឆ្នាំ មានទីលំនៅក្នុងក្រុងក្រចេះ ម្ចាស់ផ្ទះ និងទី២ឈ្មោះ សួន សាន អាយុ ៥០ឆ្នាំ មានទីលំនៅភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ។

ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាម ពណ៌ស សង្ស័យជាសារធាតុគ្រឿងញៀនចំនួន ៥កញ្ចប់ (ធំ១កញ្ចប់ មធ្យម៤កញ្ចប់)
-ឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
– រថយន្ត Lexus ៤៧០ ពណ៌ស ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់