ព័ត៌មានជាតិ

ជនជាប់ចោទម្នាក់ សមគំនិតបទឃាតកម្ម បានរត់គេចទៅថៃ៤ឆ្នាំ ត្រឡប់មកវិញ ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាល: នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លទ្ធផលការស៊ើបអង្កេតស្រាវជ្រាវដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្ដាល បានចាប់ខ្លួនជនជាប់ចោទម្នាក់ ករណីសមគំនិត បទឃាតកម្ម
ដែលប្រព្រឹត្តកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិប្រជុំអង្គ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយត្រូវចាប់ខ្លួនផ្ទះជនជាប់ចោទ ក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ករណីចាប់ខ្លួនជនជាប់ចោទនេះ ធ្វើឡើងតាមដីកាលេខ៣១០ ដកបចខ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ ក្រោយកើតហេតុរួច ជនជាប់ចោទបានរត់ទៅធ្វើការ នៅប្រទេសថៃបាត់ លុះមកដល់ថ្ងៃទី២៨ ខែឩសភា ឆ្នាំ២០២០ ជនជាប់ចោទ បានវិល
ត្រឡប់ចូលផ្ទះវិញ ត្រូវកម្លាំង ប៉ុស្តិ៍ព្រែកហូរ ឃាត់ខ្លួនបាន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់