ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប៉ុនប៉ងលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០១ម៉ោង៤០នាទីរំលងអធ្រាត្រ ចំណុចមុខផ្ទះលេខ៣៦១ ផ្លូវ៨៧បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

១-ជនសង្ស័យឈ្មោះ វុធ ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ប្រុស ឡុង ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៩ ផ្លូវ៣៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ដែកមុខស្រួចចំនួន ០១ដើម , សោទីបលេខ៨ចំនួន០១ដើម ។

ហេតុការណ៍៖ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១ម៉ោង៤០នាទីរំលងអធ្រាត្រ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពុនទី២ បានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចមុខផ្ទះលេខ ៣៦១ផ្លូវ ៨៧BT ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទះជាមួយជនសង្ស័យចំនួន ០២នាក់ឈ្មោះ ប្រុស ឡុង ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ វុធ ពន្លឺ ភេទប្រុស អាយុ ២០ឆ្នាំ កំពុងដើរ ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងដូចជា សោទីបលេខ៨ ចំនួន ០១ ដើម និងដែកចុងស្រួចចំនួន ០១ដើម នៅលើខ្លួនជនសង្ស័យឈ្មោះ ប្រុស ឡុង ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ខាងលើយកមកធ្វើការសាកសួរនៅទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពុនទី២ តែម្តង ។

ក្រោយពីសាកសួររួចជនសង្ស័យទាំង ០២នាក់ខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាដើររកលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងសង្កាត់បឹងទំពុនទី២ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ វុធ ពន្លឺ និងឈ្មោះ ប្រុស ឡុង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

មតិយោបល់