ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បានបន្តដំណើរនាំយកថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនអ្នកដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩លេខរៀងទី៩លាន

នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីនរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានបន្តដំណើរនាំយកថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជារង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ ព្រំ កួយ ព្រះជន្ម ៧៦ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩លេខរៀងទី៩លាន រស់នៅភូមិថ្មសំលៀង ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

 

សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ មាន ៩០,១២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

មតិយោបល់