ព័ត៌មានជាតិ

Nokia បញ្ចប់ជីវិត Symbian នៅ​ចុង​រដូវក្ដៅ​ឆ្នាំនេះ​

សេចក្ដីប្រកាស​ជា​សាធារណៈ​មួយ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំ​ង​ឡង់ Nokia នឹង​ឈប់​លក់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ដំណើរការ Symbian នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ​។​
​យោងតាម​គេហទំព័រ Financial Times បាន​ឲ្យ​ដឹងថា នៅពេលនេះ ក្រុមហ៊ុន Nokia មមាញឹក​ក្នុង​ការរៀបចំ​យុទ្ធសាស្ត្រ និង​ចំណាយលុយ​ជាច្រើន​ទៅលើ​ស្មា​ត​ហ្វូ​ន Windows Phone ហើយក៏​បានសម្រេច​ចិត្ត​ឈប់​ចេញលក់​ទូរស័ព្ទដៃ​ប្រើ​ប្រព័ន្ធ​ដំណើរការ Symbian នៅ​ចុង​ឆ្នាំនេះ​តែម្ដង​។​
​មូលហេតុ​ធំចម្បង​នៃ​ការឈប់​ចេញលក់​ទូរស័ព្ទ​ប្រើ Symbian គឺ​ដោយសារតែ​ទូរស័ព្ទដៃ​ដែល​ប្រើ Symbian មាន​តម្រូវការ​ទាប និង​ធ្លាក់ចុះ​ជា​លំដាប់​ស្ទើរតែ​ដល់​ចំណុចសូន្យ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចំណាយលុយ​ជាច្រើន​ក្នុងការ​ស្រោចស្រង ប៉ុន្តែ​ទីបំផុត​នៅតែ​មិនអាច​ល្អប្រសើរ​ឡើង​។​
​គួរបញ្ជាក់​ផងដែរ​ថា នៅ​មុនពេល​ក្រុមហ៊ុន Nokia ជ្រើសរើស Windows Phone គឺមាន​តែ Symbian ទេ ដែលជា​អ្នកធ្វើ​ឲ្យ Nokia ជោគជ័យ ប៉ុន្តែ​ដោយសារតែ​ការ​វិវឌ្ឍន៍ និង​ភាពជឿនលឿន​នៃ​វិស័យ​បច្ចេកវិទ្យា​ទើប​ធ្វើ​ឲ្យ Nokia សម្រេចចិត្ត​បោះបង់ Symbian៕

symbian-death

មតិយោបល់