ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ ខណៈបណ្ដើរឆ្កែទៅប្រមាញ់សត្វព្រៃ និងរើសផ្លែសំរង ខណៈពេលមេឃមានភ្លៀងផ្គររន្ទះ

ឧត្ដរមានជ័យ: នៅវេលាម៉ោង ៨និង៣៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុងភូមិគោល ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ មានករណីរន្ទះបាញ់ស្លាប់មនុស្ស និងសត្វឆ្កែ។

ជនរងគ្រោះឈ្មោះ រើត រៀន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិគោកសម្រេច ឃុំ ក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។ មានប្រពន្ធឈ្មោះ ភ្លឿយ សុគុណ ភេទស្រី អាយុ ២៣ឆ្នាំ។

ដំណើររឿង៖ មុនពេលកើតហេតុវេលាម៉ោង ៤រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ខណ:ពេលមេឃកំពុងភ្លៀង ជនរងគ្រោះបានហៅឆ្កែ ដើរសំដៅទៅព្រៃបាត់ លុះរហូតព្រឹកឡើងមិនឃើញមកផ្ទះ ក្រុមគ្រួសារដើររក ស្រាប់តែឃើញដេកស្លាប់ នៅខាងលិចភូមិ រួចរាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ ឃើញសាកសពមានស្នាមខ្មៅ ឆេះ រោល ដូចភ្លើងរោល និងសត្វឆ្កែដេកងាប់ក្បែរ។

សូមបញ្ជាក់៖ ករណីខាងលើ ជនរងគ្រោះបណ្ដើរឆ្កែ ទៅប្រមាញ់សត្វព្រៃ និងរើសផ្លែសំរង ខណ:ពេលមេឃមានភ្លៀងផ្គររន្ទះ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់