ព័ត៌មានជាតិ

រន្ទះបាញ់បណ្តាលឲ្យស្លាប់ម្នាក់និងខ្យល់កន្រ្តាក់បណ្តាលឲ្យរលំផ្ទះជាង១០ខ្នងនៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង៤៥នាទីមានករណីរន្ទះបាញ់និងខ្យល់កន្ត្រាក់បណ្តាលឲ្យស្លាប់មនុស្សចំនួន១នាក់ ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ កែ មីនភេទប្រុស អាយុ៤១ឆ្នាំ។
មូលហេតុ: ទៅភ្ជួរស្រែពេលមេឃកំពុងភ្លៀងបណ្តាលឲ្យត្រូវរន្ទះបាញ់ស្លាប់តែម្តង។
រហូតមកដល់វេលាម៉ោង២និង០០នាទីករណីខ្យល់កន្រ្តាក់ស្ថិតនៅភូមិតាប៉ោង ឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយបណ្តាលឱ្យរងផលប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងនិងសាលារៀនចំនួន១ខ្នងរួមមាន:
-របើកដំបូលផ្ទះចំនួន៩ខ្នង
-រលំផ្ទះទាំងស្រុងចំនួន១ខ្នង
-របើកដំបូលសាលារៀនចំនួន១ខ្នង៕

 

មតិយោបល់