ព័ត៌មានជាតិ

ក្រុមក្មេងទំនើង៥នាក់ ត្រូវកម្លាំងនគរបាលស្រុកបាទី ឃាត់ខ្លួន ករណីគប់កញ្ចក់រថយន្តអ្នកដំណើរ

តាកែវ: កម្លាំងនគរបាលស្រុកបាទី ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៥នាក់ ក្រោយធ្វើសកម្មភាពយកដំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅខាងជើងខ្លោងទ្វារ ចូលរមណីយដ្ឋានភ្នំតាម៉ៅ តាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតនៅក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។

ក្រោយមានសកម្មភាពក្រុមក្មេងទំនើងយកដំថ្មគប់កញ្ចក់រថយន្តអ្នកដំណើរ ម្ចាស់រថយន្តរងគ្រោះបានសរសេរបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុក សុំឲ្យប៉ូលិស ស្រុកបាទី ចាត់វិធានការ ស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះ ហើយនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងប៉ូលិសស្រុកបាទី បានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ក្នុងករណីខាងលើនេះ បានចំនួន៥នាក់យកសួរនាំ ។

បច្ចុប្បន្នក្មេងទំនើងទាំង៥នាក់ ដែលតែងតែធ្វើសកម្មភាព គប់កញ្ចក់រថយន្តអ្នកដំណើរ ត្រូវឃាត់ខ្លួននាំទៅអធិការនគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់